កម្មវិធីបណ្តុះបណ្តាលសន្តិសុខ
ក្រុមហ៊ុនរបស់យើងផ្តល់សារៈសំខាន់ខ្ពស់លើការបណ្តុះបណ្តាលបុគ្គលិកសន្តិសុខ ដើម្បីធានាថាពួកគេមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារយ៉ាងមានវិជ្ជាជីវៈ។
កម្មវិធីបណ្តុះបណ្តាលរបស់យើងរួមមាន៖
- ការបណ្តុះបណ្តាលអំពីវិន័យ និងចរិតវិជ្ជាជីវៈ
- ការត្រួតពិនិត្យ និងគ្រប់គ្រងច្រកចេញចូល
- ការប្រតិបត្តិការ ល្បាតសុវត្ថិភាព
- ការឆ្លើយតបស្ថានភាពអាសន្ន និងគ្រោះថ្នាក់
- ជំនាញទំនាក់ទំនង និងសេវាកម្មអតិថិជន
- ការរាយការណ៍ហេតុការណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាសន្តិសុខ
តាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ និងការអភិវឌ្ឍសមត្ថភាព ក្រុមហ៊ុនយើងធានាថាបុគ្គលិកសន្តិសុខទាំងអស់អាចបំពេញភារកិច្ចបានយ៉ាងមានប្រសិទ្ធភាព និងផ្តល់នូវសុវត្ថិភាពខ្ពស់បំផុតដល់អតិថិជន។